united-kingdomcambodiamyanmar

Log in

មន្ទីរពេទ្យខ្លងតាន់

មន្ទីរពេទ្យខ្លងតាន់

ជាមន្ទីរពេទ្យដែលមានគុណភាពមាត្រដ្ឋានវេជ្ជសាស្ដ្របើកបម្រើនិងពិគ្រោះយោបល់ពិនិត្យព្យាបាលជំងឺទូទៅ។បើកបម្រើផ្ដល់សេវាកម្មព្យាបាលទាំងអ្នកជំងឺខាងក្រៅនិងអ្នកជំងឺសម្រាកខាងក្នុងពេញ 24 ម៉ោងដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសព្រមទាំងបរិក្ខារពេទ្យដែលមានប្រសិទ្ធភាពថ្នាំរំលូតកូនការប្រើថ្នាំបញ្ឈប់ការមានផ្ទៃពោះ (Medical Abortion Pill) ។មន្ទីរពេទ្យរីករាយស្វាគមន៍ក្នុងការផ្ដល់នូវចំណេះដឹងអំពីថ្នាំបញ្ឈប់ការមានផ្ទៃពោះ។

ការបញ្ឈប់ការមានផ្ទៃពោះដោយប្រើថ្នាំ (Medical abortion) ជាការប្រើសារជាតិដែលមានជាតិថ្នាំតាមឱសថសាស្រ្តដើម្បីធ្វើការរំលូតការប្រើសារជាតិប្រឆាំងនឹងអកម៉ូនប្រូហ្កេស្ទ័ររ៉ូន/Progesterone (មិហ្វេព្រិសថូន/ Mifepris tone, Ru-486) ជាថ្នាំដែលបញ្ចេញជាតិចាប់ជាមួយដៃទទួល (Receptor) របស់អកម៉ូនប្រូហ្កេស្ទ័ររ៉ូនទើបធ្វើឲ្យកូនតូចមិនអាចនៅក្នុងភ្នាសរន្ធស្បូនបាន។ថ្នាំទទួលបានលទ្ធផលល្អក្នុងការបញ្ឈប់ការមានផ្ទៃពោះដោយអាយុការមានផ្ទៃពោះមិនលសពី 63 ថ្ងៃ 9 សប្ដាហ៍ (រាប់ចាប់ពីថ្ងៃដំបូងនៃការមានរដូវចុងក្រោយ) ហើយអាចយកមកប្រើសម្រាប់ការពន្យារកំណើតបន្ទាន់ក្រោយការរួមភេទបាន។

បម្រាមក្នុងការប្រើថ្នាំបញ្ឈប់ការមានផ្ទៃពោះគឺ៖

        1. ធ្លាប់ប្រតិកម្មថ្នាំ Mifepristone Misoprostol

        2. កំពុងពិសាថ្នាំទប់ទល់នឹងឈាមកក។

        3. មានជំងឺស្លេកស្លាំង។

        4. មានផ្ទៃពោះដោយមានកងក្នុងរន្ធស្បូន។

        5. កំពុងកើតជំងឺតម្រងនោមឬថ្លើម។

        6. មានផ្ទៃពោះក្រៅស្បូន។

        7. មានភាពខុសប្រក្រតីផ្នែកសតិវិទ្យា។

រីករាយក្នុងការពិគ្រោះយោបល់ផ្ដល់នូវចំណេះដឹងក្នុងការប្រើថ្នាំណែនាំថ្នាំដែលត្រឹមត្រូវទូរស័ព្ទពិគ្រោះយោបល់បាននៅម៉ោងធ្វើការរៀងរាល់ថ្ងៃពីម៉ោង 7.00-18.00

បើប្រទះឃើញថារដូវមិនមកតាមខែយើងអាចប្រើថ្នាំឲ្យរដូវមកបានតាមធម្មតា។ការរួមភេទដោយមិនប្រើស្រោមអនាម័យឬស្រោមអនាម័យធ្លុះឬបែកនៅអំឡុងពេលរួមភេទនោះមានឱកាសក្នុងការមានផ្ទៃពោះបាន។ប៉ុន្ដែតាមវេជ្ជសាស្ដ្រអាចការពារការមានផ្ទៃពោះបានក្នុងរយៈពេល 7 ថ្ងៃក្រោយរួមភេទបានដោយពិសាថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឯកទេសសម្រាលកូនតែប៉ុណ្ណោះ។

ដំណាក់កាលទទួលសេវាកម្ម

1. កត់ប្រវត្តិរូប (មន្ទីរពេទ្យខ្លងតាន់ទុកនូវប្រវត្តិការព្យាបាលជាការសម្ងាត់តាមក្រមវិជ្ជាជីវៈរបស់មន្ទីរពេទ្យ)បើអាយុក្រោម 18 ឆ្នាំចាំបាច់ត្រូវនាំអាណាព្យាបាលមកជាមួយផង។

2. ពិនិត្យផ្ទៃពោះ។

3. ទទួលថ្នាំការពារការមានផ្ទៃពោះ។

តម្លៃ ​: 2,500 បាត

សម្គាល់

1. បើរួមភេទលើសពី 7 ថ្ងៃហើយមិនអាចពិសាថ្នាំដើម្បីការពារការមានផ្ទៃពោះបានទេអាចពិគ្រោះយោបល់ជាមួយគ្រូពេទ្យដោយឥតគិតថ្លៃ។

2. បើប្រើថ្នាំហើយមានផ្ទៃពោះអាចទាក់ទងមកកាន់មន្ទីរពេទ្យខ្លងតាន់មន្ទីរពេទ្យរីករាយក្នុងការមើលថែដោយឥតគិតថ្លៃណាមួយនោះទេទូរស័ព្ទលេខ 02-3192101-5 តដោយ 172, 151

Log in or Sign up